ថៃ គ្រោងនឹងអនុញ្ញាតឲ្យភ្ញៀវទេសចរបរទេស អាចធ្វើចត្តាឡីស័ក នៅក្នុងរមណីយដ្ឋាននានា

រដ្ឋមន្រ្តីក្រសួងទេសចរណ៍ថៃ លោក Phiphat Ratchakitprakarn បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា លោកនឹងស្នើផែនការសម្រាប់ជនបរទេសដើម្បីអនុវត្តការធ្វើចត្តាឡីស័ក នៅក្នុងតំបន់ទេសចរណ៍ដ៏ពេញនិយម រួមទាំង រមណីយដ្ឋានឆ្នេរសមុទ្រ ក្នុងគោលបំណងជួយធ្វើឲ្យវិស័យទេសចរណ៍ងើបឡើងវិញ។